ក្លិប C G A និងទីលានវាយកូនហ្គូល Royal Cambodia សហការគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គូល ដណ្តើមពានរង្វាន់ C G A CHIP MONG LAND CHAMPIONSHIP

អត្ថបទដោយ៖
Kien Sereyvuth

ក្លិប C G A និងទីលានវាយកូនហ្គូល Royal Cambodia បានសហការគ្នាបង្កើតព្រឹត្តិការណ៍ប្រកួត ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាមួយនេះ ឲ្យមានការផុសផុល និងរីកចម្រើនបន្ថែមទៀត នៅកម្ពុជា។ នេះជាការបញ្ជាក់រួមគ្នាពីតំណាងក្លិប C G A និងតំណាងទីលានវាយកូនហ្គូល Royal Cambodia Club កាលពីម្សិលមិញ នៅលើទីលាន Royal Cambodia។

លោក ញ៉ាញ់ ខែន នាយកអភិវឌ្ឍន៍មុខជំនួញ ក្រុមហ៊ុន CHIP MONG GROUP CO ,LDT បានមានប្រសាសន៍ថា ដោយមើលឃើញអ្នកលេងកូនហ្គូល នៅកម្ពុជា នៅមានតិចតួចនៅឡើយ ដូច្នេះ លោកចង់យកព្រឹត្តិការណ៍ប្រកួតនេះ ជាការផ្សព្វផ្សាយ ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាកូនហ្គូល ឲ្យមានការរីកចម្រើន។ ចំណែកឯ ប្រធានក្លិប C G A  ឯកឧត្តម ឯក វន្ឌី មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៣ កម្ពុជា ជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ដូច្នេះក្លិប C G A ក៏ជាផ្នែកមួយ ក្នុងការរួមចំណែកអភិវឌ្ឍន៍ទាំងអត្តពលិកឲ្យមានសក្តានុពល និងហេដ្ឋារចនាសម័ន្ធ ឲ្យទៅស្តង់ដារអន្តរជាតិ ការសហការជាមួយទីលាន Royal Cambodia ដើម្បីត្រៀមទទួលការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសទាក់ទាញភ្ញៀវទេសចរផង។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់ C G A CHIP MONG LAND CHAMPIONSHIP គ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ នៅទីលាន Royal Cambodia PHNOM PENH Golf  Club  ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner