ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាឲ្យចាត់វិធានជាបន្ទាន់ ដើម្បីទប់ទល់នឹងការបំពុលបរិយាកាសក្នុងកម្រិត PM2.5

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានសម្រេចដាក់ចេញនូវបទបញ្ជាឲ្យចាត់វិធានការបន្ទាន់ ដើម្បីស្វះស្វែងរកដំណោះស្រាយប្រឆាំងនឹងការបំពុលខ្យល់ ដែលឈានដល់ការបង្កគ្រោះថ្នាក់ក្នុងកម្រិតខ្ពស់នៅក្នុងទីក្រុងសេអ៊ូល និងបណ្តាតំបន់ផ្សេងទៀត។

ការចេញបញ្ជារបស់លោក មូន ជែអ៊ីន បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងបរិស្ថានបានរាយការណ៍មកកាន់កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ ហើយភ្លាមៗនោះ លោក មូន បានចេញបញ្ជាឱ្យមានជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីជួយដល់សាលាមតេ្តយ្យ និងសាលារៀនបានដំឡើងម៉ាស៊ីនសម្អាតខ្យល់ ដោយលោកបានអះអាងថា វាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់បញ្ហានេះ។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានអនុវត្តបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ និងរោងចក្រថាមពលក្នុងទីក្រុងសេអ៊ូល ព្រមទំាងបណ្តាតំបន់ផ្សេងៗដទៃទៀតផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner