នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ៩នាក់ ទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យចំនួន៩នាក់ ក្នុងសំណុំរឿង៤ផ្សេងគ្នា ទៅកាន់តុលាការ។ ក្នុងនោះករណីទី១) រក្សាដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៥នាក់ ករណីទី២)ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១នាក់ ករណីទី៣)ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២នាក់ និងកណីទី៤)លួចចំនួន០១នាក់ ផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៩នាក់នេះ នគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីរួចរាល់ហើយ។ ជនសង្ស័យទាំង០៩នាក់ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner