Tiger Street Football Festival 2019 បានឈានដល់មណ្ឌលខេត្តកណ្ដាល ដោយជ្រើសរើសយក៤ក្រុម ក្នុងចំណោម៤០ចូលរួម

អត្ថបទដោយ៖
ហេង វណ្ណា

ការប្រកួតពានរង្វាន់ Tiger Street Football Festival 2019 បានឈានដល់មណ្ឌលខេត្តកណ្ដាលហើយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ដោយជ្រើសរើសយក៤ក្រុម ក្នុងចំណោម៤០ចូលរួម មុនពេលឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។ ដោយ៧មណ្ឌលកន្លងមក គណៈកម្មការបានជ្រើសរើសក្រុមខ្លាំងៗ រួចជាស្រេចសម្រាប់វគ្គផ្តាច់ព្រ័ត្រ នៅ២សប្ដាហ៍ប៉ុណ្ណោះ ជាមួយគ្នានេះ អ្នកគាំទ្រកម្ពុជានឹងទទួលបានឱកាសស្វាគមន៍តារាល្បី Ronaldinho ដែលជាទូតសុច្ឆន្ទៈរបស់កម្មវិធី Tiger Street Football Festival 2019 នាថ្ងៃទី១៦ ១៧ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។

គួររំលឹកថា  Tiger Street Football Festival តែងតែនាំយកកីឡាករកំពូលលើលោក មកប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងផ្ដល់ជាដំបូន្មានល្អៗសម្រាប់ក្រុមយុវជនកម្ពុជា ចំនួន៣រូបមកហើយ ដូចជា លើកទី១ ក្នុងឆ្នាំ២០១៣ កីឡាករឆ្នើមសញ្ជាតិអ៊ីតាលី Fabio Cannavao លើកទី២ ក្នុងឆ្នាំ២០១៤ ខ្សែបម្រើក្លិបអ្នកមានបុណ្យ Barcelona F C  កីឡាករ Deco លើកទី៣ កីឡាករ Ryan Giggs មកកម្ពុជា ក្នុងឆ្នាំ២០១៨ ចំណែកឯ លើកទី៤ ឆ្នាំ២០១៩នេះ ខ្សែបម្រើឆ្នើមរបស់ប្រេស៊ីល Ronaldinho នឹងមកដល់កម្ពុជា នាថ្ងៃ១៦-១៧ ខែមីនា នៅកោះពេជ្រ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេស។ សូមជម្រាបថា នៅឆ្នាំ២០១៩នេះ Tiger Street Football Festival មានប្រាក់រង្វាន់រហូតដល់៥ម៉ឺនដុល្លារឯណោះ។ លេខ១ នឹងទទួលបាន១៥០០០ដុល្លារ លេខ២ទទួលបាន៥០០០ដុល្លារ លេខ៣ ទទួលបាន២៥០០ដុល្លារ និងលេខ៤ទទួលបាន១ពាន់ដុល្លារ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner