Fulham បណ្ដេញលោក Claudio Ranieri ចេញពីតំណែង

អត្ថបទដោយ៖
ហេង វណ្ណា

លោក Claudio Ranieri ត្រូវបានក្លិប Fulham បណ្ដេញចេញពីតំណែង ក្រោយដឹកនាំបាន តែ១០៦ថ្ងៃ ធ្លាក់ទៅលេខ១៩ នៅតារាងពិន្ទុ  Premier League គម្លាត១០ពិន្ទុពីតំបន់សុវត្ថិភាព ខណៈសល់១០ប្រកួតទៀត នឹងចប់រដូវកាល។ ការប្រកួតចុងក្រោយអ្នកដឹកនាំសញ្ជាតិអ៊ីតាលី បានបរាជ័យ ២-០ ក្រោមថ្វីជើង Southampton កាលពីថ្ងៃពុធ ។ ជាមួយគ្នានេះ លោក Scott Parker នឹងត្រូវដឹកនាំ Fulham បណ្ដោះ អាសន្ន។
 
គួររំលឹកថា លោក Ranieri ចូលមកដឹកនាំ Fulham កាលពីខែវិច្ឆិកាឆ្នាំមុន ដោយឈ្នះតែ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៧ប្រកួត បន្ទាប់ពីក្លិបបណ្ដេញលោក Slavisa Jokanovic៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner