Sergio Ramos នឹងអវត្តមាន នៅវគ្គ៨ក្រុម Champions League
ខ្សែការពារ Sergio Ramos ត្រូវសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA ពិន័យមិនឲ្យចូលលេង Champions League ចំនួន២ប្រកួត។ ដោយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានទទួលកាតលឿង១ពេលប៉ះ Ajax ជាកាតទី៣ នៅ Champions League រដូវកាលនេះ ដែលធ្វើឲ្យរូបគេអវត្តមានត្រឹម១ប្រកួតប៉ុណ្ណោះ គឺប្រកួតបន្ទាប់ជាមួយ Ajaxសម្រាប់ជើងទី២ នៅទឹកដី Santiago Bernabeu ។
ការពិន័យនេះក្រោយ Ramos ធ្លោយមាត់និយាយទៅអ្នកកាសែតថា រូបគេមានចេតនាយកកាតលឿង ទើបធ្វើឲ្យ UEFA បើកការស៊ើបអង្កេត និងពិន័យរូបគេថែម១ប្រកួតទៀត សរុបទាំងអស់ គឺ២ប្រកួត ។ Real បានយកឈ្នះ Ajax ២-១ នៅប្រកួតមុន ហើយប្រកួតជើងទី២ គឺគ្មានវត្តមាន Ramos ទេ ។ បើ Real អាចឈ្នះ Ajax ឡើងទៅវគ្គ៨ក្រុមបន្ត ក្រុមយក្សអេស្ប៉ាញនេះ នឹងលេងដោយគ្មាន Ramos ១ប្រកួតទៀតនៅជើងទី១៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។