កម្លាំងចម្រុះខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវ២៧១ ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលដ្ឋ
ភ្នំពេញ៖ នៅវេលាម៉ោង០៨:០០យប់ ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ រួមមានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កម្លាំងសន្តិសុខសាលាខណ្ឌមានជ័យ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះ នៅមុខមហាលាភ ផ្ដត់ផ្គង់សម្ភារសំណង់ ផ្លូវ២៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះដែរ មានកម្លាំងសរុប៥១នាក់៖ កម្លាំងសន្តិសុខសាលាខណ្ឌ២៥នាក់ កម្លាំងនគរបាលខណ្ឌមានជ័យ១៨នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ០៨នាក់។
ប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង០៩:៣០នាទីយប់ថ្ងៃដដែល ជាលទ្ធផលបានធ្វើការត្រួតពិនិត្យម៉ូតូចំនួន៨៧គ្រឿង អត់មួក២៥គ្រឿង អត់កញ្ចក់៦គ្រឿង បានធ្វើការណែនាំអប់រំដល់ម្ចាស់ម៉ូតូទាំងអស់ ឲ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យរថយន្តបានចំនួន៤៦គ្រឿង ក្នុងនោះមានរថយន្ត ០៣គ្រឿង ដោយធ្វើការអប់រំដល់ម្ចាស់រថយន្តឲ្យចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរលើផ្លូវសាធារណៈផងដែរ។ ជាមួយគ្នានេះដែរ ក៏មានរថយន្តកុងទីន័រ២គ្រឿង ដែលបើកចូលក្រុងមុនម៉ោងកំណត់ ត្រូវបានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បញ្ជាឲ្យកម្លាំងឃាត់យកទៅសាលាខណ្ឌមានជ័យផងដែរ ចំណែកឯអាវុធជាតិផ្ទុះឆ្លងកាត់ ចំនួន០១ដើម ម៉ាក K59 មានច្បាប់ និងលិខិតបេសកម្មត្រឹមត្រូវ និងគ្រឿងញៀនពុំមានឆ្លងកាត់នោះទេ៕ម.ន