អាល្លឺម៉ង់ផ្តល់ជំនួយជិត៥៧លានដុល្លារអាម៉េរិកដល់ឡាវ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព
អត្ថបទដោយ៖
Kien Sereyvuth
អាល្លឺម៉ង់បានព្រមព្រៀងផ្តល់ថវិកាជាង២៨៧ពាន់លានគីប ឬ៥០លានអឺរ៉ូ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាព នេះបើតាមប្រភពពីសារព័ត៌មាន vientianetimes។
គម្រោងផ្តល់ជំនួយនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ត ទី២៨ កុម្ភៈម្សិលមិញ នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ។ ថវិកា៥០លានអឺរ៉ូ ឬជិត៥៧លានដុល្លារអាម៉េរិកនេះ នឹងត្រូវផ្តល់សម្រាប់ការអនុវត្តគម្រោងលើវិស័យ ដូចជា ការអភិវឌ្ឍជនបទ ធនធានធម្មជាតិ និងបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព និងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត Attapeu។
ការចុះកិច្ចព្រមព្រៀងផ្តល់កញ្ចប់ថវិកានេះ ត្រូវបានធ្វើឡើងក្នុងពេលមានដំណើរទស្សនកិច្ចរបស់សមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការសហប្រតិបត្តិការអាល្លឺម៉ង់ លោក Norbert Barthle នៅប្រទេសឡាវ៕ធ.ដ