ចាប់ខ្លួនមុខសញ្ញាឆក់ និងឈានទៅដល់ការបង្ក្រាបកន្លែងបញ្ចាំខុសច្បាប់យីហោ “ហេង ហ៊ួត” នៅខណ្ឌដូនពេញ
ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមករា នគរបាលខណ្ឌដូនពេញ បានបង្ក្រាបទីតាំងទទួលបញ្ចាំខុសច្បាប់មួយកន្លែងយីហោ ”ហេង ហ៊ួត” បន្ទាប់ពីមានសកម្មភាពឆក់កាបូបលុយ ហើយទំនងយកបញ្ចាំនៅទីតាំងនេះ។ ហាងទទួលបញ្ចាំយីហា “ហេង ហ៊ួត” ដែលមានទីតាំងផ្ទះលេខ៣២Eo ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ទទួលបញ្ចាំទូរសព្ទគ្មានឯកសារត្រឹមត្រូវ និងឃាត់ខ្លួនម្ចាស់ម្នាក់មកសួរនាំ។
ការបង្ក្រាបនេះ មានការសម្របសម្រួលពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយដកហូតទូរសព្ទមួយចំនួន។ ក្រោយឃាត់ខ្លួនម្ចាស់មកសួរនាំ សមត្ថកិច្ចកំពុងបន្តនីតិវិធីលើម្ចាស់ទីតាំងនេះ ដោយពុំទាន់សម្រេចបញ្ជូនមកតុលាការឬយ៉ាងណានៅឡើយទេ៕ម.ន




ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។