មន្ទីរបញ្ចកោណបន្តអូសបន្លាយពេលដាក់ពង្រាយកងទ័ព នៅព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក រហូតដល់ខែកញ្ញាខាងមុខ

សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកបានប្រកាសអំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការបន្តអូសបន្លាយពេលដាក់ពង្រាយកងទ័ពជំនាញនៅឯតំបន់ព្រំដែនជាមួយម៉ិកស៊ិក រហូតដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។

នាពេលថ្មីៗនេះដែរ មន្ទីរបញ្ចកោណថែមទាំងបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងធ្វើការបញ្ជូនកងកម្លាំងសកម្មថ្មីបន្ថែមទៀត ទៅកាន់តំបន់ព្រំដែនភាគខាងត្បូង ដើម្បីឆ្លើយតបតាមសំណើរបស់មន្រ្តីមកពីក្រសួងសន្តិសុខមាតុភូមិត្ត។

បើតាមសារព័ត៌មាន USA Today ដែលបានដកស្រង់សម្តីមន្រ្តីមន្ទីរបញ្ចកោណ ក្នុងលក្ខខណ្ខមិនបញ្ជាក់អត្តសញ្ញាបានឱ្យដឹងថា កងកម្លាំងទាំងនេះ ក្នុងនោះរួមមាន ក្រុមវិស្វករប្រយុទ្ធដើម្បីពង្រឹងការឆ្លងកាត់ព្រំដែន និងអង្គភាពអាកាសចរណ៍ដើម្បីជួយនាវាចម្លង ព្រមទាំងភ្នាក់ងារល្បាតព្រំដែន ដោយពួកគេក៏នឹងជួយពង្រឹងការឃ្លាំមើលនៅតាមព្រំដែនផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កងកម្លំាងសកម្មប្រមាណ២,៣៥០នាក់ និងសមាជិកឆ្មាំជាតិជាង២,២០០នាក់ត្រូវបានដាក់ពង្រាយនៅឯតំបន់ព្រំដែន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner