សហរដ្ឋអាម៉េរិកកំពុងសម្លឹងមើលកោះតៃវ៉ាន់ ព្រោះបារម្ភចិនអាចនឹងប្រើកម្លំាងយោធាវាយសង្គ្រប់យកកោះតៃវ៉ាន់ទៅគ្រប់គ្រង

សហរដ្ឋអាម៉េរិក៖ សារព័ត៌មានរ៉យទ័របានចុះផ្សាយថា អាម៉េរិកកំពុងសម្លឹងមើលដោយមិនដាក់ភ្នែកនោះឡើយ ទៅលើចេតនារបស់ចិនចំពោះតៃវ៉ាន់ ជាមួយការព្រួយបារម្ភថា ការកើនឡើងនៃអំណាចយោធារបស់ទីក្រុងប៉េកាំង នៅថ្ងៃណាមួយ ចិននឹងប្រើកម្លាំងយោធាដើម្បីសង្រ្គប់កាន់កាប់ដែនដីកោះនេះ។

ពាក់ព័ន្ធនឹងរឿងនេះដែរ មន្រ្តីយោធាអាម៉េរិកផ្នែកស៊ើបការណ៍សម្ងាត់មួយរូប ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ នៅថ្ងៃអង្គារ៍នេះ បាននិយាយថា ទោះបីជាកងទ័ពរំដោះប្រជាជនចិន PLA ទំនងជានឹងមិនជ្រើសយកជម្រើសខាងលើក៏ដោយ ក៏ប៉ុន្តែលទ្ធភាពដែលថា ចិននឹងសម្រេចធ្វើយ៉ាងដូច្នោះនោះ គឺជាក្តីព្រួយបារម្ភធំមួយ ស្របពេលដែលទីក្រុងប៉េកាំងកំពុងបន្តពង្រីក និងធ្វើទំនើបកម្មសមត្ថភាពយោធារបស់ខ្លួន។

មន្រ្តីរូបនេះ បានសង្កត់ធ្ងន់ទៀតថា បញ្ហាដែលធំបំផុតនោះ គឺយោធាចិនកំពុងឆ្ពោះទៅរកចំណុចមួយដែលបណ្តាថ្នាក់ដឹកនាំកងទ័ពរំដោះប្រជាជនចិន PLA អាចប្រាប់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថា ពួកគេពិតជាជឿជាក់លើសមត្ថភាពយោធាចិន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner