បើករថយន្តគេចពីម៉ូតូ ជ្រុលទៅបុកបុរសម្នាក់កំពុងចងទុយោទឹកដាក់ម៉ូតូ បណ្តាលឲ្យរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ ពេលឈប់ម៉ូតូចូលទៅទិញទុយយោទឹក ស្រាប់តែមានរថយន្តមួយគ្រឿងរ៉េចង្កូតមកបុកទាំងកំរោល។ ករណីខាងលើបង្កការភ្ញាក់ផ្អើកាលពីម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៦ មករា ២០១៩នៅចំណុច ផ្លូវបេតុង(១០៥កា)ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
អ្នកបើករថយន្តបង្កឈ្មោះ នី ផានីនិត អាយុ២២ឆ្នាំ មុខរបរបើកបរ ស្នាក់នៅបន្ទប់ជួល ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកជនរងគ្រោះឈ្មោះ សុខ ម៉ក់ អាយុ៤០ឆ្នាំ មុខរបរជាងទឹកភ្លើង ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុបុរសរងគ្រោះបានជិះម៉ូតូម៉ាកSUZUKI VIVA ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1K-8656 មកឈប់កន្លែងលក់ដូររកទិញទុយយោទឹក ពេលទិញហើយបានឈរក្បែម៉ូតូចងទុយយោ។ ពេលកំពុងចង ស្រាប់តែ មានរថយន្តមួយគ្រឿងម៉ាកHYUNDAIពណ៌ខៀវលាយស ប្រភេទក្លុបជិតពាក់ស្លាកលេខភ្នំពេញ 2L-5907 បើកមកពីជើងទៅត្បូងរ៉េចង្កូតមកបុកពីក្រោយទាំងកំរោល បណ្តោលឲ្យបុរសខាងលើរងរបួសធ្ងន់ និងខូចខាតអីវ៉ាន់អ្នកលក់ដូរមួយចំនួន។
ប្រភពពីអ្នកបើករថយន្តឲ្យដឹងថា មុនកើតហេតុគាត់បានបើករថយន្តខដឹកខោចេញរោងចក្រនៅម្តុំទួលសង្កែទៅទំម្លាក់នៅរោងចក្រនៅម្តុំវត្តតាំងកសាង ដោយបើកតាមផ្លូវខាងលើក្នុងទិសដៅពីជើងទៅត្បូង មកដល់គោលដៅខាងលើបានគេចម៉ូតូមិនចាំម៉ាក មួយគ្រឿង ក៍រ៉េមកខាងស្តាំដៃបុករះតូបលក់ដូរ និងបុកបុរសម្នាក់ដែលឈរនៅចំណុចខាងលើរបួសធ្ងន់តែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកទៅកាន់ ក្លីនិកឯកជនក្បែរកន្លែកើតហេតុ ចំណែករថយន្តបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកនូវការិយាល័យនគរបាលចរាចរណ័រាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕