ថៃទទួលបានការកាត់បន្ថយពន្ធនាំចូលផលិផលរបស់ខ្លួនទៅក្នុងប្រទេសចិន តាមការគ្រោងទុក
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ សារព័ត៌មានក្នុងស្រុករបស់ថៃបានចេញផ្សាយកាលពីម្សិលមិញថា ប្រទេសចិនបានសម្រេចកាត់បន្ថយពន្ធនាំចូល ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការនាំចេញរបស់ថៃ។
គេហទំព័រ The Nation បានចេញផ្សាយដោយផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃថា ប្រទេសចិនបានកាត់បន្ថយពន្ធនាំចូលផលិផលរបស់ថៃលើផលិតផល១៥៨៥មុខ ដោយកាត់បន្ថយជាមធ្យមពី១០,៥ភាគរយ មកនៅត្រឹមតែ៧,៨ភាគរយ ដោយប្រភពបញ្ជាក់ថា ការបន្ថយពន្ធនេះបានចាប់ផ្តើមមានសុពលភាព តាំងពីថ្ងៃទី១ វិច្ឆិកា ២០១៨ មកម្ល៉េះ។
ប្រភពបានបន្ថែមទៀតថា ការសម្រេចបន្ថយពន្ធនាំចូល ដើម្បីជំរុញការនាំចេញរបស់ថៃទៅក្នុងប្រទេសចិននេះ ផ្តោតលើផលិតផលរួមមានដូចជា សម្លៀកបំពាក់ កុលាលភាជន៍ ដែលគេស្គាល់ភាគច្រើនថាជា ចាន ឆ្នាំង ឬថូ ដែលធ្វើពីដីអិដ្ឋ ព្រមទាំង មានផលិតផលដែក និងគ្រឿងម៉ាស៊ីនជាដើម៕