មហាក្សត្រថ្មីនៃប្រទេសម៉ាឡេស៊ី ឡើងសោយរាជ្យសម្បត្តិជាផ្លូវការហើយ

ម៉ាឡេស៊ី៖ បន្ទាប់ពីមហាក្សត្រម៉ាឡេស៊ីព្រះចៅ មូហាម៉ាត់ ទីប្រាំ បានសម្រេចព្រះទ័យដាក់រាជ្យជាផ្លូវការកាលពីថ្ងៃទី០៦ ខែមករារួចមក ពេលនេះប្រទេសម៉ាឡេស៊ីបានធ្វើការប្រកាសជាសាធារណៈ អំពីការឡើងសោយរាជ្យសម្បត្តិរបស់មហាក្សត្រថ្មី ដែលទ្រង់មានព្រះនាម អាប់ឌុលឡា ស៊ុលតាន់ អាម៉េដ ហ្សា (Abdullah Sultan Ahmad Shah) ដែលជាក្សត្រទី៦នៃប្រទេសម៉ាឡេស៊ី។

ថ្លែងសុន្ទរកថាក្នុងពិធីប្រកាសជ្រើសតាំងមហាក្សត្រថ្មីនៃប្រទេសម៉ាឡេស៊ី ព្រះអង្គម្ចាស់ អាប់ឌុលឡា បានសន្យាយ៉ាងមុតមាំថា នឹងបម្រើក្តីសុខប្រជារាស្ត្រម៉ាឡេស៊ីទាំងមូល ក៏ដូចជាកែតម្រូវនូវកំហុសខុសឆ្គងផ្សេងៗផងដែរ។ ព្រះអង្គបន្តថា មហាក្សត្រ និងប្រជារាស្ត្រម៉ាឡេស៊ី គឺមិនអាចញែកដាច់ពីគ្នាឡើយ។ ពួកយើងមានបេះដូង និងដួងព្រលឹងដូចគ្នា។

សូមជម្រាបផងដែរថា ស្តេចស៊ុលតង់ អាប់ឌុលឡា  បានប្រសូតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៥៩ ជាបុត្រាទី៤របស់ព្រះអង្គម្ចាស់ ស៊ុលតង់ អាម៉េដ ហ្សា។ ភ្ញៀវកិត្តិយសប្រហែលជា១,៦០០នាក់ រាប់បញ្ជូលទាំងគ្រួសាររាជវង្ស មេដឹកនាំរដ្ឋ និងរដ្ឋមន្ត្រីធំៗក្នុងប្រទេសម៉ាឡេស៊ី បានមកចូលរួមធ្វើជាសាក្សី ក្នុងពិធីប្រកាសនៃការឡើងសោយរាជ្យសម្បត្តិរបស់មហាក្សត្រថ្មីរូបនេះ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner