រលកសមុទ្រធំៗ បានវាយប្រហារតូបលក់ដូររបស់អាជីវករ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅឆ្នេរបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

អត្ថបទដោយ៖
Kien Sereyvuth

កោះកុង៖ បើតាមការឲ្យដឹងពីក្រុមការងារប្រចាំខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមករា២០១៩ថា ទឹកសមុទ្របានជនជោរ ដោយមានខ្យល់បក់បោកខ្លាំង បង្កើតជារលកធំៗ បានវាយប្រហារតូបលក់ដូរ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អាជីវករ និងលិចលង់ ដាច់កំណាត់ផ្លូវខេត្តលេខ1489អា ត្រង់ចន្លោះគីឡូម៉ែត្រ 6+000 – និងគីឡូម៉ែត្រ 7+000  ស្ថិតក្នុងភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សេចក្តីការណ៍បានបញ្ជាក់ទៀតថា ជាដំដោះស្រាយចំពោះមុខប្រជាពលរដ្ឋ និងអាជីវកម្ម អាជ្ញាធរមានសមត្ថកិច្ច បានជម្លៀសប្រជាពលរដ្ឋទៅរកទីតាំងមានសុវត្ថិភាពជាបណ្តោះអាសន្ន រង់ចាំស្ថានភាពត្រឡប់មករកភាពដើមវិញ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ បានចេញសេចក្តីព្រមាណឥទ្ធិពលរបស់ព្រុះ ប៉ាប៊ុក (PABUK) ដោយព្យុះនេះវិវត្តន៍ខ្លួនទៅជាព្យុះទីហ្វុង (TY PABUK) រួចបន្តដំណើរទៅកាន់ ភាគខាងត្បូងប្រទេសថៃ ដែលលក្ខណៈបែបនេះ អាចធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយចំនួន មានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូននេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេសវីរកងទ័ពឈរជើង នៅតាមបណ្តាកោះនានា សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំ ជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner