សហរដ្ឋអាម៉េរិកបញ្ជាក់ថា គ្មានកាលកំណត់ឡើយ ទាក់ទិននឹងការដកកងទ័ពចេញពីស៊ីរី ខណៈការប្រយុទ្ធនៅតែបន្តនៅឡើយ

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលើកឡើងថា គ្មានឡើយកាលបរិច្ឆេទចំពោះការដកកងកម្លំាងអាម៉េរិកចេញពីទឹកដីស៊ីរី ប៉ុន្តែសហរដ្ឋអាម៉េរិកក៏មិនមានគម្រោងបន្តនៅប្រទេសមជ្ឈិមបូព៌ាមួយនេះ ជាដរាបនោះដែរ។ ជុំវិញរឿងនេះដែរ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាម៉េរិកមួយរូប នៅថ្ងៃសុក្រនេះ បាននិយាយដោយសង្កត់ធ្ងន់ថា កងទាហានអាម៉េរិកអាចនឹងបន្តឈរជើងនៅប្រទេសស៊ីរី រហួតទាល់តែការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIL ទទួលបានជោគជ័យទាំងស្រុង។

សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ សហរដ្ឋអាម៉េរិកបានប្រកាសថា ខ្លួននឹងដកទ័ពចេញពីស៊ីរី ក្នុងអំឡុងប៉ុន្មានខែខាងមុខដោយលោក ត្រាំ បានលើកហេតុផលការពារការសម្រេចចិត្តនេះថា កងកម្លាំងយោធាអាម៉េរិកបានសម្រេចជោគជ័យ ក្នុងការកម្ចាត់ក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS នៅស៊ីរី និងអាចត្រឡប់មកផ្ទះវិញបានហើយ។

ទន្ទឹមនឹងនោះ លោក ដូណាល់ ត្រាំ ក៏បានទាត់ចោលសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែត New York Times ដែលថា រូបលោកបានទុកពេល០៤ខែឲ្យក្រសួងការពារជាតិរៀបចំការដកទ័ពចេញពីស៊ីរីផងដែរ ហើយថា ការដកកងទ័ពអាម៉េរិកចេញពីស៊ីរី នឹងប្រព្រឹត្តទៅតាមពេលវេលាជាក់ស្តែង ប៉ុន្តែមិនមែន០៤ខែ ដូចការចុះផ្សាយក្នុងបណ្តាញសារព័ត៌មាននោះទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner