ក្លិបមាន់ខ្នាយមាស ត្រៀមបង្កើនប្រាក់អាទិត្យទ្វេដង ដើម្បីឲ្យ Christian Eriksen ស្នាក់នៅបន្ត

អត្ថបទដោយ៖
Kien Sereyvuth

មាន់ខ្នាយមាស Tottenham Hotspur បានត្រៀមបង្កើនប្រាក់អាទិត្យដល់ខ្សែបម្រើ Christian Eriksen ទ្វេដង នៃតម្លៃពលកម្មដែលរូបគេកំពុងទទួលបានត្រឹម ៧០,០០០ ផោនក្នុងមួយសប្ដាហ៍ ស្របពេលដែល Barcelona និង Real Madird បានគោលដៅចង់បានខ្សែបម្រើនេះ ដែលនឹងផុតកុងត្រាជាមួយ Spurs ខែមករា ឆ្នាំ២០២០។

ប៉ុន្តែមាន់ខ្នាយមាសបានត្រៀមខ្លួនជាស្រេច ដើម្បីចងជើងកីឡាករដាណឺម៉ាករូបនេះ ដោយដំឡើងប្រាក់អាទិត្យពីរដងឡើងដល់១៤០,០០០។ Spurs ជឿថា នឹងអាចចរចាជាមួយ Eriksen ឲ្យបានមុនចប់រដូវកាលនេះ។

ក្រៅពី Christian Eriksen  នៅមានខ្សែបម្រើ Dele Alli ក៏បានចុះកុងត្រាថ្មីកាលពីខែតុលា ឆ្នាំ២០១៨ ជាមួយប្រាក់អាទិត្យ១៥០,០០០ផោន ក្នុងមួយសប្ដាហ៍។ ស្របពេល Harry Kane  ទទួលបាន ២០០,០០០ ផោនក្នុងមួយសប្ដាហ៍។ Christian Eriksen ក៏បានបង្ហាញពីការចង់បានការបង្កើតប្រាក់អាទិត្យរបស់ខ្លួនឲ្យសមស្របទៅតាមសមាជិកផ្សេង ដើម្បីបន្តនៅជាមួយ Spursទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner