អង្គការសហប្រជាជាតិអះអាងថា ពិតជាមានរូងក្រោមដីនៅភាគខាងជើងអ៊ីស្រាអែល ខណៈនាយករដ្ឋមន្រ្តីអ៊ីស្រាអែលព្រមានបើកប្រតិបត្តិការយោធានៅលីបង់

បរទេស៖ កងកម្លំាងរក្សាសន្តិភាពអង្គការសហប្រជាជាតិបានបញ្ជាក់ពីវត្តមាននៃផ្លូវរូងក្រោមដី នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដែលអ៊ីស្រាអែលបានអះ អាងថា ជាផ្លូវរូងក្រោមដីមួយដែលត្រូវបានជីកដោយក្រុមសកម្មប្រយុទ្ធ ហេប៊ូឡា ទុកប្រើប្រាស់សម្រាប់ធ្វើសង្គ្រាមនៅថ្ងៃអនាគត ។

ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានព្រមានថា មានហេតុផលមួយដែលអាចទៅរួច គឺយើងនឹងធ្វើប្រតិបត្តិការយោធានៅប្រទេសលីបង់ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីសំណាក់ពួកឧទ្ទាមហេប៊ូឡា ។

កងកម្លំាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ ហៅកាត់ថា UNIFIL បានចុះត្រួតពិនិត្យទីតំាងមួយកន្លែងកាលពីព្រហស្បត្តិ៍សប្តាហ៍នេះ នៅទីក្រុង Metulla ភាគខាងជើងប្រទេសអ៊ីស្រាអែល ហើយថែមទំាងបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្លូវរូងក្រោមដីនៅក្បែរខ្សែបន្ទាត់ពណ៌ខៀវ ដែលជាព្រំដែនកំណត់របស់អង្គការប្រជាជាតិរវាងប្រទេសអ៊ីស្រាអែល និងលីប៊ី ពិតមានប្រាកដមែន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner