សហរដ្ឋអាម៉េរិកបញ្ជូនយន្តហោះសង្កេតការណ៍ទៅហោះសង្កេតពីលើអ៊ុយក្រែន ដើម្បីការពារប្រទេសសម្ព័ន្ធមិត្តនេះ

អ៊ុយក្រែន៖ យន្ដហោះអង្កេតការណ៍ OC-135 មួយគ្រឿងរបស់កងទ័ពអាកាសអាម៉េរិក បានដឹកនាំប្រតិបត្តិការហោះហើរពិសេសមួយពីលើដែនអាកាសអ៊ុយក្រែន ក្នុងគោលបំណងបង្ហាញការការពារ និងគំាទ្រទីក្រុងគៀវ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់រុស្ស៊ី។ ជាមួយគ្នានេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក អេរិច ផាហុន បានគូសបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍មកពីអាម៉េរិក កាណាដា បារាំង អង់គ្លេស និងរ៉ូម៉ានី បានចូលរួមនៅក្នុងប្រតិបត្តិការហោះហើរពិសេសនេះ តបតាមសំណើពីភាគីអ៊ុយក្រែន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណរូបនេះបានអះអាងថា ប្រតិបត្តិការហោះហើរជាពិសេសក្រោមសន្ធិសញ្ញាបើកចំហមេឃនេះ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ុយក្រែន និងសម្ព័ន្ធមិត្តដទៃទៀត ហើយថា ការវាយប្រហារ និងរឹបអូសនាវាអ៊ុយក្រែនពីសំណាក់ឆ្មាំសមុទ្ររុស្ស៊ី នៅឯច្រកសមុទ្រឃើច ក្នុងសមុទ្រខ្មៅ គឺជាសកម្មភាពបង្កគ្រោះថ្នាក់ និងការគំរាមកំហែង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner