ក្រុមហ៊ុនអវកាស SpaceX បាញ់ផ្កាយរណបសរុប៦៤គ្រឿង ឡើងទៅកាន់គន្លងតារាវិថី

សហរដ្ឋអាមេរិក៖ សារព័ត៌មាន CGTN របស់ចិនបានចុះផ្សាយថា  SpaceX បានបំបែកកំណត់ត្រានៅសហរដ្ឋអាមេរិក តាមរយៈការបញ្ជូនផ្កាយរណបសរុបចំនួន ៦៤គ្រឿង ឡើងទៅកាន់ទីអវកាសក្នុងពេលតែមួយ ។
បេសកកម្មនេះ មានឈ្មោះថា SSO-A គឺជាបេសកកម្មបញ្ជូនផ្កាយរណបឡើងទីអវកាសបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តអាមេរិក ។ ផ្កាយរណបចំនួន៦៤គ្រឿង ដែលត្រូវរ៉ុក្កែត ហ៊្វលខុន ៩ នាំយកទៅនោះ គឺជាប្រភេទ ម៉ៃក្រូ សេតថែលឡាយ ១៥គ្រឿង និង ខ្យូបសេត៤៩គ្រឿង ដែលជាកម្មសិទ្ធិរបស់ស្ថាប័នចំនួន៣៤ខុសៗគ្នាមកពី១៧ប្រទេស ។
ប្រភពដដែលបានឱ្យដឹងទៀតថា ផ្កាយរណបទាំងអស់ខាងលើ គឺជាប្រភេទផ្កាយរណបខ្នាតតូច ដោយពួកវាត្រូវបានបាញ់បង្ហោះឡើងទីអវកាស តាមរយៈគ្រាប់រ៉ុក្កែតអាចប្រើប្រាស់ឡើងវិញបានរបស់ក្រុមហ៊ុនអវកាស SpaceX បន្ទាប់ពីមានការពន្យារពេលជាបន្តបន្ទាប់ ដោយសារកត្តាបញ្ហាអាកាសធាតុ ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner