ការលក់រថយន្តរបស់កូរ៉េខាងត្បូងធ្លាក់ចុះ៤,៩ភាគរយកាលពីខែមុន ដោយសារមិនសូវមានតម្រូវការ
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងត្បូង៖ ការលក់ឡានលើពិភពលោករបស់បណ្តាក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ កាលពីខែមុន ដោយសារតែធ្លាក់ចុះតម្រូវការពីក្រៅប្រទេស នេះបើតាមទិន្នន័យឧស្សាហកម្មរថយន្តប្រទេសនេះ ចេញផ្សាយកាលពីម្សិលមិញ។

សរុបការលក់របស់ Hyundai Motor, Kia Motors, GM Korea, Ssangyong Motor និង Renault Samsung បានធ្លាក់ចុះមកត្រឹម៧២០៨៩២គ្រឿង កាលពីខែវិច្ឆិកា នៅក្នុងប្រទេស និងក្រៅប្រទេស ធ្លាក់ចុះ៤,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ការលក់ក្នុងស្រុកធ្លាក់ចុះ០,៣៤ភាគរយ មកនៅត្រឹម១៣៩៨៦២គ្រឿង ហើយនាំចេញទៅក្រៅប្រទេសវិញ ធ្លាក់ចុះ៦ភាគរយ មកនៅត្រឹម ៥៨១០៣០ គ្រឿង។ ប្រភពថា ការនាំចេញធ្លាក់ចុះ ដោយសារតែមិនសូវមានការបញ្ជាទិញពីបណ្តាប្រទេសនានា ដូចជាសហរដ្ឋអាម៉េរិកផងដែរ៕


