សហរដ្ឋអាម៉េរិក និងចិន ផ្អាកសង្គ្រាមយកពន្ធថ្មីលើទំនិញរយៈពេល៩០ថ្ងៃ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក និងសមភាគីចិន បានព្រមព្រៀងគ្នាផ្អាកសង្គ្រាមយកពន្ធថ្មីលើទំនិញរយៈពេល៩០ថ្ងៃដើម្បីចរចាគ្នា។ យោងតាមសារព័ត៌មានរដ្ឋចិនឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងយល់ព្រមមិនដាក់ពន្ធគយពាណិជ្ជកម្មថ្មីណាមួយទៀតនោះទេបន្ទាប់ពីថ្ងៃទី១ ខែមករា ដើម្បីបន្ដកិច្ចចរចាជាមួយអាម៉េរិក។

កិច្ចព្រមព្រៀងនេះ នឹងមានប្រសិទ្ធភាពរយៈពេល៩០ថ្ងៃ ក្រោយមេដឹកនាំមហាអំណាចទាំងពីរ គឺលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនភីង បានជួបគ្នាជាលើកដំបូងនៅទីក្រុង Beunos Aires បន្ទាប់ពីកិច្ចប្រជុំ G20 ចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើងកាលពីដើមឆ្នាំ។

គួរឲ្យដឹងថា មុនកិច្ចប្រជុំ G20 លោក ត្រាំ បានប្រាប់សារព័ត៌មានថា លោកគ្រោងនឹងបន្ដដំឡើងពន្ធ២០០ពាន់លានដុល្លារលើទំនិញចិនពី ១០% ទៅ ២៥% ប្រសិនបើកិច្ចចរចាជាមួយចិនមិនមានផ្លែផ្កានោះទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner