ចិនត្រៀមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមទឹក ជាលើកដំបូង
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ ប្រទេសចិនបានបង្ហាញភ្លើងខៀវលើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមទឹកដំបូងបង្អស់ក្នុងប្រទេស នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៣០ វិច្ឆិកា ២០១៨នេះ។ ផ្លូវរថភ្លើងល្បឿនលឿន Yong-Zhou ក្នុងគោលដៅទេសចរណ៍នេះនឹងតភ្ជាប់ពីទីក្រុងជាប់មាត់សមុទ្រ Ningbo ទៅកាន់ទីក្រុង Zhoushand នៅប្រជុំកោះភាគខាងកើត ដោយគម្រោងដែលបានស្នើនេះគឺជាផ្នែកមួយនៃគម្រោងផ្លូវរថភ្លើងប្រវែង ៧៧គីឡូម៉ែត្រដើម្បីបង្កើនទេសចរនៅក្នុងខេត្ត Zhejiang។
ក្នុងរយៈចម្ងាយ៧៧គីឡូម៉ែត្រនេះ ផ្លូវប្រវែង ៧០,៩២គីឡូម៉ែត្រនឹងត្រូវសាងសង់ថ្មី ខណៈ ១៦,២គីឡូម៉ែត្រទៀតនឹងត្រូវសាងសង់ក្រោមសមុទ្រ។ គម្រោងផ្លូវរថភ្លើង Yong-Zhou ដែលត្រូវបានរដ្ឋាភិបាលចិនលើកឡើងដំបូង កាលពីឆ្នាំ២០០៥នោះ ត្រូវបានសិក្សារហូតត្រូវបានសម្រេចចាប់ផ្តើមសាងសង់ កាលពីពេលថ្មីៗនេះ៕