ថៃចាប់ផ្តើមមានផ្លូវសម្រាប់ថ្មើរជើងបំផុសគំនិតតាមផ្លូវ ដូចនៅក្រុងតូក្យូ ប្រទេសជប៉ុន

ថៃ៖ សារព័ត៌មាន Coconut បានចេញផ្សាយកាលពីម្សិលមិញថា ទីក្រុង Udon Thani ជាទីក្រុងធំមួយនៅភាគខាងជើងនៃប្រទេសថៃ ទើបតែបានបង្ហាញផ្លូវដើរឆ្លងមួយ ដែលបំផុសគំនិតតាមផ្លូវដើរ ឬ inspired crossing ដូចមានក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ឈ្មោះថា Shibuya ស្ថិតនៅតំបន់ដើរទិញទំនិញដ៏ល្បី។

ផ្លូវដើរនេះ គឺជាគម្រោងមួយដែលរៀបចំឡើងដោយ សមាគមថៃដើម្បីផែនការក្រុង ដែលមានបេសកកម្មដើម្បីអភិវឌ្ឍន៍នៅទូទាំងប្រទេស។ ផ្លូវដើរ Udon Thani’s Shibuya នេះស្ថិតនៅលើផ្លូវ Prajaksilapakhom នៅខាងក្រៅស្ថានីយរថភ្លើង Udon Thani។

ការធ្វើផ្លូវនេះឡើង ជាកិច្ចប្រឹងប្រែងមួយក្នុងការធ្វើឲ្យមានផ្លូវដើរកាន់តែច្រើន ខណៈដែលនៅតែមានអ្នកបើកបរតែងតែបើកឆ្លងកាត់ ទោះមានភ្លើងសញ្ញាក្រហមក៏ដោយ។ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា «លុះត្រាតែឥរិយាបថបើកបររបស់ពលរដ្ឋថៃ មានលក្ខណៈល្អដូចអ្នកបើកបរនៅប្រទេសដទៃ ប៉ុន្តែយ៉ាងហោចណាស់ វាជាការអភិវឌ្ឍដ៏ល្អមួយ»៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner