ស្ថាប័នព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់៤

អត្ថបទដោយ៖
Kien Sereyvuth

  ស្ថាប័នព្រឹទ្ធសភាបានបើកសម័យប្រជុំនៅថ្ងៃទី២៩វិច្ឆិកានេះ ដោយបានពិនិត្យនិងអោយយោបល់ឯកភាពទាំង ស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៤ក្នុងនោះរួមមានសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩ ដែលមានតម្លៃប្រមាណជាង២៤ទ្រីលានរៀល ស្មើនឹង៦ពាន់៧០០លានដុល្លារផងដែរ។សម័យប្រជុំលើក ទី២របស់ព្រឹទ្ធសភានីតិកាលពី៤នៅថ្ងៃនេះ បានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា ជាមួយនឹងវត្តមានសមាជិកព្រឹទ្ធសភាចំនួន៥៧រូប។ សេចក្តីព្រាងច្បាប់ទាំង៤ដែល ស្ថាប័នព្រឹទ្ធសភាបានពិនិត្យនិងអោយយោបល់ឯកភាពទាំងស្រុងនៅថ្ងៃនេះ ក្រៅពីសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុឆ្នាំ២០១៩ នៅមានសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរា ជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ី…សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧ និងកិច្ចព្រមព្រៀង២ដទៃទៀតដែលមួយរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងកិច្ចព្រមព្រៀងមួយទៀតរវាងរាជរដ្ឋារដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិប កេងបន្លំពន្ធពាក់ព័ន្ធលើប្រាក់ចំណូល។ សេចក្តីព្រាងច្បាប់ទាំង៤នេះ ត្រូវអង្គប្រជុំព្រឹទ្ធសភា បានឯកភាពតាម ការឆ្លងនីមួយៗទាំងស្រុងដោយឥតកែប្រែក្នុងសម្លេងគាំទ្រ៥៧សម្លេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ កម្ពុជាក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨នេះ ពលរដ្ឋម្ចាស់ ឆ្នោតបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ភ្លូកទឹកភ្លូកដី ដើម្បីបន្តការដឹកនាំនាវាកម្ពុជារយៈពេល ៥ ឆ្នាំទៅមុខទៀតក្នុងជំនឿថា រាជរដ្ឋាភិបាលអាណ្ណត្តិថ្មី នឹងធ្វើអោយប្រ ទេសកាន់តែរីកចំរើននិងជឿនលឿនថែមទៀត។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានមានប្រ សាសន៍ប្តេជ្ញាថា រាជរដ្ឋាភិបាលអាណ្ណត្តិថ្មីទី៦នេះ នឹងប្រឹងប្រែងធ្វើការងារទ្វេដង ដើម្បីតបស្នងនឹងការជឿជាក់ របស់ប្រជាពល រដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ គេក្នុងការគ្រប់គ្រងប្រទេស កម្ពុជា។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner