កីឡាករ២នាក់របស់ Arsenal ឈ្នះពានជាកីឡាករល្អ ខណៈអ្នកចាត់ការក្លិប Bournemouth ឈ្នះពានឯកត្តជននៅ Premier League ប្រចាំខែតុលា
កីឡករ២រូបរបស់ Arsenal គឺខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ឈ្នះពានរង្វាន់កីឡាករឆ្នើម នាំមុខកីឡាករ Fernandinho របស់ Manchester City និងកីឡាករ Mat Ryan នៃក្រុម Brighton រីឯខ្សែបម្រើ Aaron Ramsey ឈ្នះពាន Carling Goal of the Month ពេលទាត់ចូល Fulham ជំនួសកន្លែងខ្សែប្រយុទ្ធហង្សក្រហម Daniel Sturridge ដែលបានឈ្នះពានរង្វាន់កាលពីខែកញ្ញា ។ ចំណែកលោក Eddie Howe របស់ Bournemouth ឈ្នះពានជាអ្នកចាត់ការឆ្នើមប្រចាំតុលា ។ ជំនួសតំណែងលោក Nuno Espirito អ្នកចាត់ការ Wolverhampton ដែលបានឈ្នះកាលពីខែកញ្ញា នៃក្របខ័ណ្ឌកំពូល Premier League ប្រចាំខែវិច្ឆិកា ៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។