លោក ដូណាល់ ត្រាំ សម្តែងការមិនពេញចិត្ត ចំពោះគំនិតរបស់ប្រធានាធិបតីបារំាង ក្នុងការបង្កើតកងទ័ពអឺរ៉ុប
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះគំនិតរបស់សមភាគីបារំាំងលោក អែមម៉ានុយអែល ម៉ាក្រុង ក្នុងការបង្កើតកងទ័ពអឺរ៉ុប ហើយលោក ត្រាំ ថែមទំាងបានចាត់ទុកថា គំនិតនេះ គឺជាការប្រមាថមួយ។
លោក ដូណាល់ ត្រាំ បានកត់សម្គាល់បែបនេះ ដើម្បីជាការឆ្លើយតបទៅនឹងលោក អែមម៉ានុយអែល ម៉ាក្រុង ដែលបានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Europe 1 នាពេលថ្មីៗនេះថា អឺរ៉ុបគួរតែបង្កើតកងទ័ពផ្ទាល់ខ្លួន ដើម្បីការពារខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកតែទៅលើសហរដ្ឋអាមេរិក ។