រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ទទួលបានសិទ្ធិនិរទេសជនសុំសិទ្ធិជ្រកកោណ ដោយមិនបាច់ត្រូវឆ្លងចៅក្រមសហព័ន្ធ

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ មានសិទ្ធិនិរទេសជនស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាម៉េរិក ដោយមិនអនុញ្ញាតឲ្យពួកគេទាំងនោះ ប្តឹងឡើងទៅកាន់ចៅក្រមសហព័ន្ធទៀតឡើយ បន្ទាប់ពីទទួលបានសិទ្ធិពីតុលា ការកំពូលអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបើតាមសារព័ត៌មាន The Guardian នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។

ការសម្រេចពីសំណាក់តុលាការកំពូលរបស់សហរដ្ឋអាម៉េរិកខាងលើនេះ គឺជាជ័យជម្នះមួយសម្រាប់រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលតែងតែមានគោលនយោបាយប្រឆាំងនឹងដំណើរការសុំសិទ្ធិជ្រកកោនជានិច្ច ។

យ៉ាងណាមិញ មេធាវីសហព័ន្ធសេរីភាពជនស៊ីវិលអាម៉េរិក ACLU លោក លី ហ្គែឡឺន បានគូសបញ្ជាក់ថា សេចក្តីសម្រេចនេះមានន័យថា បុគ្គលដែលប្រឈមនឹងបទបញ្ជានិរទេស អាចត្រូវបានបណ្តេញចេញដោយបង្ខំ និងដោយគ្មានការត្រួតពិនិត្យតាមប្រព័ន្ធតុលាការ ដែលប្រការនេះ វានឹងធ្វើឲ្យជីវិតពួកគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner