ឥណ្ឌាចោទចិនថា រំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគី តាមរយៈការដាក់ពង្រាយកងទ័ព និងសព្វាវុធជាច្រើននៅតាមបណ្តោយព្រំដែនជម្លោះ

ឥណ្ឌា៖ ចិនដាក់ពង្រាយកងទ័ព និងសព្វាវុធយ៉ាងច្រើននៅតាមបណ្ដោយព្រំដែនជម្លោះនៃជួរភ្នំ ហិម៉ាល័យ ដែលសកម្មភាពនេះ បានរំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ នេះបើតាមក្រសួងការបរទេសឥណ្ឌា និងចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក  Anurag Srivastava បានលើកឡើងថា ចាប់តាំងពីដើមខែឧសភាមក ភាគីចិនបានបង្កើនកម្លាំងទ័ព និងគ្រឿងសព្វាវុធនៅតាមព្រំដែនគ្រប់គ្រង ហើយថា ទង្វើនេះមិនស្របតាមលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀងទ្វេភាគីរបស់យើង ។ ជុំវិញការចោទប្រកាន់របស់ឥណ្ឌានេះ ភាគីចិនមិនទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយទេ ។

សូមជម្រាបថា រូបភាពផ្កាយរណបជាច្រើនបង្ហាញថា កងទ័ពចិន និងឥណ្ឌានៅតែមានសកម្ម ភាពមិនប្រក្រតីនៅតាមតំបន់ព្រំដែនជម្លោះដដែល ហើយនៅតែបន្តចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថា រំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ១៩៩៣ ដែលមានចែងពីការរក្សាការដាក់កំហិត ការដាក់ពង្រាយកងទ័ពនៅតាមតំបន់ជម្លោះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner