ក្រុមហ៊ុន ប៊ែន ខេបភីថល របស់សហរដ្ឋអាម៉េរិកយល់ព្រមទិញយកក្រុមហ៊នអាកាសចរណ៍អូស្ត្រាលី វើជីន

អូស្រ្តាលី៖ ទីបំផុតក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី វើជីន ដែលបានដួលរលំហើយនោះ ត្រូវបានក្រុមហ៊ុនមូលធនឯកជនដ៏ធំ ប៊ែន ខេបភីថល របស់សហរដ្ឋអាម៉េរិកយល់ព្រមទិញយក ប៉ុន្តែតម្លៃនៃការទិញលក់នេះ មិនទាន់មានការបញ្ជាក់នោះទេ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ សហប្រធានរដ្ឋបាលក្រុមហ៊ុន ប៊ែន ខេបភីថល លោក វូហ្គាន ស្ត្ររប្រ៊ីច បាននិយាយថា ក្រុមហ៊ុនខ្លួនបានបង្ហាញចេញពីការដេញថ្លៃដ៏មានប្រសិទ្ធភាព និងគួរឱ្យទាក់ទាញសម្រាប់អាជីវកម្ម ដែលនឹងធានាចំពោះអនាគតក្រុមហ៊ុនអាកាសចរណ៍ធំលំដាប់លេខ២របស់អូស្រ្តាលី បុគ្គលិករាប់ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេ ហើយក្រុមហ៊ុនក៏ធានាផងដែរថា អូស្រ្តាលីនឹងនៅតែទទួលបានអត្ថប្រយោជន៍ពីវិស័យអាកាសចរណ៍ ដែលមានការប្រកួតប្រជែង ។

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែអាកាសចរណ៍អូស្ត្រាលីនោះទេ ដែលទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារតែការរាតត្បាតពីជំងឺ COVID-19 ដោយអាកាសចរណ៍ទាំងតូចទាំងធំនៅទូទាំងសកលលោកសុទ្ធតែរងគ្រោះទាំងអស់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner