ការសម្រេចចិត្តធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ២០១៩ រវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង គ្រោងប្រកាសជាផ្លូវការនៅដើមខែធ្នូខាងមុខ
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងកូរ៉េខាងត្បូងបាននិយាយថា ប្រទេសពួកគេនឹងធ្វើកិច្ចពិភាក្សាសារជាថ្មីទៀត ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នានាឆ្នាំក្រោយនេះ ហើយការសម្រេចចិត្តជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូខាងមុខ។

រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ជែម ម៉ាត់ទីស និងសមភាគីកូរ៉េខាងត្បូងលោក ជុង គ្យុងឌូ បានប្រកាសបែបនេះ ក្នុងពេលធ្វើសន្និសិទសារព័ត៌មានរួមគ្នាមួយនៅក្នុងថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំរបស់លោកនៅឯក្រសួងការពារជាតិសហរដ្ឋអាម៉េរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ប្រមុខការពារជាតិប្រទេសទាំងពីរបានអះអាងរួមគ្នាថា ការពិនិត្យឡើងវិញនេះ នឹងត្រូវធ្វើឡើងនៅត្រឹមថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ។