ក្រុមហ៊ុន SCG ផ្តល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យចំនួន២៥០នាក់ក្នុងឆ្នាំសិក្សាថ្មី ២០១៨-២០១៩ និងផ្ដល់អាហារូបករណ៍ដល់សិស្សថ្នាក់សកលវិទ្យាល័យចំនួន១០នាក់

ភ្នំពេញ៖ ជាផ្នែកមួយនៃការផ្ដល់ជូនត្រឡប់ទៅកាន់សង្គមជាតិកម្ពុជា ក្រុមហ៊ុន SCG បានផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យចំនួន២៥០នាក់ក្នុងការបន្តឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ថែមទាំងផ្ដល់អាហារូបករណ៍ដល់សិស្សថ្នាក់សកលវិទ្យាល័យចំនួន១០នាក់ផងដែរ។ ជាការជំរុញដល់វិស័យអប់រំ ជាពិសេសការផ្ដល់ឱកាសដល់សិស្សានុសិស្សពូកែ និងសិស្សានុសិស្សដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ក្រុមហ៊ុន SCG បានសម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យមកពីរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពតចំនួន២៥០នាក់ ដោយក្នុងម្នាក់ទទួលទឹកប្រាក់ចំនួន២០០ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងសិស្សថ្នាក់ឧត្តមសិក្សាចំនួន១០នាក់ទទួលបានការសិក្សាដោយមិនគិតថ្លៃរហូតបញ្ចប់ការសិក្សា។ ពិធីប្រគល់ជូនអាហារូបករណ៍នេះ ធ្វើឡើងនារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក ប៉ារ៉ាម៉េត និសាកនសិន អនុប្រធានក្រុមហ៊ុនអេសស៊ីជី ទទួលបន្ទុកអាជីវកម្មក្នុងតំបន់ សម្រាប់អាជីវកម្មស៊ីម៉ង់ត៍-សម្ភារសំណង់របស់ក្រុមហ៊ុន SCG បានលើកឡើងថា ការផ្ដល់ជូនអាហារូបករណ៍នាពេលនេះ ជាសកម្មភាពរបស់កម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្ដីសុបិន” ដែលជាកម្មវិធីទំនួលខុសត្រូវសង្គមរបស់ SCG ។ ការផ្ដល់ជូនអាហារូបករណ៍នេះ គឺផ្ដល់ឱកាសអប់រំឲ្យកាន់តែប្រសើរសម្រាប់សិស្ស និស្សិតមានបំណងបន្តការសិក្សាតែខ្វះលទ្ធភាព និងយកចំណេះដឹងដើម្បីអភិវឌ្ឍជាតិវិញ។ គិតត្រឹមការចាប់ផ្ដើមនៃកម្មវិធីអាហារូបករណ៍ SCG ចែករំលែកក្ដីសុបិន្តកាលពីឆ្នាំ២០១៤កន្លងមកនេះ សិស្សវិទ្យាល័យចំនួនជាង១,០០០នាក់ហើយ មកពីរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពតបានទទួលអាហារូបករណ៍សិក្សាថ្នាក់វិទ្យាល័យពីក្រុមហ៊ុន SCG៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner