ឧទ្ធម្ភាគចក្រហោះទៅបុកតំបន់ផ្ទះចល័តនៅអាម៉េរិក ស្លាប់ និងរបួសមនុស្ស៣នាក់
អត្ថបទដោយ៖
ហេង វណ្ណា
សហរដ្ឋអាម៉េរិក៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានហោះទៅបុកតំបន់ផ្ទះចល័តមួយកន្លែង ក្នុងតំបន់កណ្តាលនៃរដ្ឋផ្ល័ររីដា សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងរបួសមនុស្សម្នាក់ទៀត។ ជនរងគ្រោះ ត្រូវបានគេបញ្ជូលទៅព្យាបាលនៅមន្ទីរពេទ្យ។ មន្ត្រីផ្លូវការមិនទាន់បញ្ជាក់ពីមូលហេតុនៃឧប្បត្តិហេតុនេះនៅឡើយទេ។ អ្នកស្លាប់ទាំងពីរនាក់ត្រូវបានរាយការណ៍ថា គឺជាមនុស្សនៅលើឧទ្ធម្ភាគចក្រ រីឯអ្នករបួស គឺជាអ្នកនៅទីតាំងនោះ។ ផ្ទះចល័តមួយត្រូវបានបំផ្លាញ ហើយមួយទៀតក៏ខូចខាតខ្លះដែរ ក្នុងហេតុការណ៍ដែលបានកើតឡើង កាលពីអង្គារសប្តាហ៍នេះ។ សូមបញ្ជាក់ថា តំបន់រងគ្រោះ Sebring នោះគឺជាសហគមន៍សម្រាប់ប្រជាជនប្រមាណ១ម៉ឺននាក់ ស្ថិតចំកណ្តាលរដ្ឋផ្ល័ររីដាតែម្តង៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។