អ្នកប្រយុទ្ធ Demetrious Johnson និយាយថាកាចូលរួមជាមួយ ONE Championship ជាកាផ្លាស់ប្តូរដ៏ធំ
អត្ថបទដោយ៖
Kien Sereyvuth
ម្ចាស់ខ្សែក្រវាត់ Flyweight នៅ UFC កីឡាករ Demetrious Johnson និយាយ នៅក្នុងសន្និសីទមួយជាមួយប្រព័ន្ធផ្សព្វផ្សាយពីទូទាំងពិភពលោកដើម្បីពិភាក្សាពីការចុះហត្ថលេខានៅស្ថាប័ន ONE Championship កាលពីថ្ងៃទី២៩ ខែតុលា ថា វាជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ខ្ញុំ និងសម្រាប់អាជីពរបស់ខ្ញុំ ដែលកំពុងតែសម្លឹងឆ្ពោះទៅមុខដើម្បីទទួលបានជ័យជម្នះនៅក្នុងទ្វីបអាស៊ី និងធ្វើតេស្តសមត្ថភាពជំនាញ ក្នុងការប្រកួត ONE Championship ក្នុងក្របខណ្ឌ Flyweight ។
សូមបញ្ជាក់ថា Demetrious Johnson គឺជាម្ចាស់ជើងឯកពិភពលោកដ៏លេចធ្លោបំផុតក្នុងវិស័យក្បាច់គុនចម្រុះធ្លាប់ឈ្នះខ្សែក្រវាត់ UFC Flyweight Championship កាលពីខែកញ្ញា ឆ្នាំ២០១២ និងបានការពារតំណែងរបស់ខ្លួនជោគជ័យ១១ លើកជាប់ៗ គ្នាពោលគឺច្រើនជាងម្ចាស់ខ្សែក្រវាត់ដទៃទៀតនៅក្នុងប្រវត្តិសាស្ត្រគុនចម្រុះនេះ។