ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលី កាត់បន្ថយការងារ២០ភាគរយ ដើម្បីបង្កើនចំណូលប្រមាណ១.៣ពាន់លានដុល្លារទប់ទល់នឹងវិបត្តិ COVID-19
អត្ថបទដោយ៖
Kien Sereyvuth
អូស្ដ្រាលី៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់អូស្រ្តាលី បានប្រកាសពីការកាត់បន្ថយកម្លាំងពលកម្មជាង២០ភាគរយ ឬស្មើនឹងជាង៦ពាន់កន្លែង ដើម្បីបង្កើនចំណូលប្រមាណ១.៣ពាន់លានដុល្លារទប់ទល់នឹងវិបត្តិCOVID-19 នេះបើតាមសារព័ត៌មានCNA។
ទន្ទឹមគ្នា នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Qantas លោក អាលេន ចយស៍ បានបញ្ជាក់ថា យើងត្រូវកំណត់ស្ថានភាពរបស់យើងសម្រាប់រយៈពេលពីរបីឆ្នាំ ដែលចំណូលអាចនឹងទាប លោកថា នេះមានន័យថា ក្រុមហ៊ុនអាកាសចរណ៍នឹងបង្រួមមាឌតូចជាងមុខក្នុងរយៈពេលខ្លី ។
បើតាមក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអូស្ត្រាលីនេះ ខ្លួននឹងបញ្ឈរជើងយន្ដហោះប្រហែល១០០គ្រឿងសម្រាប់ពេល១២ខែ និងលែងដាក់ដំណើរការយន្ដហោះប្រភេទ Boeing 747 ៕




