YouTube បោះទុនវិនិយោគ២០លានដុល្លារអាម៉េរិក ទៅលើការបង្កើតវីដេអូ និងកម្មវិធីអប់រំ

សហរដ្ឋអាម៉េរិក៖ សារព័ត៌មានហ្ស៊ីនហួរបានចេញផ្សាយកាលពីម្សិលមិញថា ក្រុមហ៊ុនបណ្តាញសង្គម YouTube ដែលជាក្រុមហ៊ុនរបស់ Google បានប្រកាសបោះទុនវិនិយោគ២០លានដុល្លារ ទៅលើការបង្កើតវីដេអូ និងកម្មវិធីអប់រំ ក្រោមគោលបំណងពង្រីកកិច្ចផ្តួចផ្តើមរបស់ខ្លួន ក្នុងការគាំទ្រដល់មនុស្សនៅទូទាំងពិភពលោក ធ្វើការចែករំលែកក៏ដូចជាស្វែងរកចំណេះដឹងតាមវែបសាយវីដេអូដ៏ធំនៅលើពិភពលោកនេះ។ YouTube កំពុងបង្កើតកម្មវីធី Learning Fund ថ្មីមួយ ដើម្បីគាំទ្រដល់ Channel នានាដែលបានបង្កើតវីដេអូផ្តល់ចំណេះដឹងល្អៗជាងគេនៅលើ YouTube ដែលជាវែបសាយចែករំលែកវីដេអូធំជាងគេបង្អស់លើលោក ដោយវីដេអូទាំងនោះ គ្របដណ្តប់លើប្រធានបទទូលំទូលាយជាច្រើន រួមមានចាប់តាំងពីជំនាញនៅក្នុងអាជីពនីមួយៗ ដូចជាបច្ចេកទេសនៃការសម្ភាស៍ការងារ និងការសរសេរ CV រហូតដល់ចំណេះដឹងពីមុខវិជ្ជាវិទ្យាសាស្រ្ត កុំព្យូទ័រ ដូចជាការសរសេរ Code បង្កើត Game ជាដើម។ គួរជម្រាបថា សម្រាប់ការវិនិយោគជុំទីមួយ YouTube បានផ្តល់មូលនិធិគាំទ្រដល់ Channel ធំៗមួយចំនួនរួចស្រេចទៅហើយ ដូចជា TED-Ed ជាដើម ដែលជា Channel ផ្តល់ការអប់រំចំណេះដឹងទូទៅយ៉ាងទូលំទូលាយ និងមានអ្នកគាំទ្ររាប់លាននាក់ទូទាំងសកលលោកផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner