កម្ពុជាបន្តអាណ្ណត្តិសិទ្ធិមនុស្សអោយអង្គការសហប្រជាជាតិរយៈពេល២ឆ្នាំថែមទៀត
អត្ថបទដោយ៖
Kien Sereyvuth
កម្ពុជា បានសម្រេចបន្តអាណ្ណត្តិរយៈពេល២ឆ្នាំនៃការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងជំនួបមួយ រវាងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន ជាមួយនឹងប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស លោកស្រី Michelle Bachelet ។ ជំនួបនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងក្រុងហ្សឺណែវនៃប្រទេសស្វីស។