ពលរដ្ឋខ្មែរនៅប្រទេសស្វីសអបអរសម្តេចតេជោសែន

អត្ថបទដោយ៖
Kien Sereyvuth

សម្លេងខ្ទរខ្ទាររបស់ពលរដ្ឋខ្មែរនៅក្រៅស្រុកដែលអបអរសម្តេចតេជោហ៊ុនសែនក្នុងដំណើរទស្សនកិច្ចនៅក្នុង ក្រុងហ្សឺណែវនៃប្រទេសស្វីស បានបន្លឺឡើងយ៉ាងអឺងកងនៅថ្ងៃទី២៣តុលានេះ។ ពលរដ្ឋខ្មែរ បានស្រែកជយោ សម្តេចតេជោ និងហៅសម្តេចតេជោសែនថាជាវីរបុរស។ ការស្រែកអឺងកងសាទរសម្តេចតេជោសែននេះ បាន ធ្វើឡើងក្នុងពេលដែលសម្តេចបានចេញមកក្រៅនៃបរិវេណប្រជុំដើម្បីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ។

សម្តេចតេជោសែន ត្រូវពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅស្រុក បានចាត់ទុកជាវីរបុរសដែលរំដោះប្រទេសជាតិពីអតីត របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម…ជាវីរបុរសដឹកនាំប្រទេសបញ្ចប់សង្គ្រាមស៊ីវិល…ដឹកនាំប្រទេសចេញរួចពី ភាពក្រីក្រនិងធ្វើអោយសេដ្ឋកិច្ចប្រទេសបានរីកចំរើន និងធ្វើអោយកម្ពុជាមានមុខមាត់សាឡើងវិញក្នុងពិភព លោក។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner