ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់សហរដ្ឋអាម៉េរិកនឹងបើកជើងហោះហើរជាមួយចិនឡើងវិញចាប់ពីខែកក្កដាខាងមុខ

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines របស់សហរដ្ឋអាម៉េរិក គ្រោងបើកជើងហោះហើររវាងទីក្រុងស៊ីអាថល និង ទីក្រុងសៀងហៃរបស់ចិនឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់សហរដ្ឋអាម៉េរិកមួយនេះ បានបញ្ជាក់ថា ជើងហោះហើរទីទីក្រុងស៊ីអាថល និងទីក្រុងសៀងហៃ នឹងធ្វើប្រតិបត្តិការពីរលើកក្នុងមួយសប្តាហ៍នៅក្នុងខែមិថុនានេះ ហើយចាប់ពីខែកក្កដាទៅ នឹងធ្វើប្រតិបត្តិការមួយលើកក្នុងមួយសប្តាហ៍ ដោយចេញពីទីក្រុងស៊ីអាថល ព្រមទាំងពីទីក្រុង ឌីត្រយ ។

ហើយក្រៅពីក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines នោះ អាកាសចរណ៍អាម៉េរិកធំមួយទៀត គឺ United Airlines ក៏កំពុងពិចារណាបន្តជើងហោះហើរឡើងវិញ ជាមួយប្រទេសចិនផងដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner