មន្ត្រីផ្នែកចារកម្មរុស្ស៊ី៧នាក់រងការចោទប្រកាន់ពីក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការវាយប្រហារផ្នែកព័ត៌មានវិទ្យា និងចែកចាយព័ត៌មានមិនពិត

សហរដ្ឋអាម៉េរិក៖ ក្រសួងយុត្តិធម៌អាម៉េរិកបានប្រកាសពីបទចោទប្រកាន់ទៅលើជនជាតិរុស្ស៊ី៧នាក់ ទាក់ទិនទៅនឹងការវាយប្រហារផ្នែកព័ត៌មានវិទ្យា (Hack) និងចែកចាយព័ត៌មានមិនពិត។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌អាម៉េរិក ជនជាប់ចោទទាំងនោះ ដែលសុទ្ធតែជាមន្រ្តីចារកម្មរបស់រុស្ស៊ី បានប្រព្រឹត្តសកម្មភាពវាយលុកតាមផ្នែកព័ត៌មានវិទ្យាលើប្រព័ន្ធកុំព្យូទ័រ លួចបន្លំអត្តសញ្ញាណ ឆបោកលុយតាមអ៊ីនធើណិត និងលាងលុយកខ្វក់ជាដើម។

ក្រៅពីនេះ ជនសង្ស័យ០៤នាក់ក្នុងចំណោមពួកគេក៏រងការចោទប្រកាន់ថា បានធ្វើទង្វើសងសឹកទៅលើក្រុមមន្រ្តីអន្តរជាតិ ប្រឆាំងការប្រើថ្នាំជំនួយកម្លាំង ដែលបានបកអាក្រាតពីការប្រើថ្នាំជំនួយកម្លាំងរបស់ក្រុមអត្តពលិករុស្ស៊ីផងដែរ តាមរយៈការចែកវាយព័ត៌មានមិនល្អពីមន្រ្តីទាំងនេះ។ ប៉ុន្តែយ៉ាងណាមិញ ជនជាប់ចោទទាំងអស់សុទ្ធមានលំនៅឋានក្នុងប្រទេសរុស្ស៊ី ដូច្នេះហើយវាមានលទ្ធភាពតិចតួចប៉ុណ្ណោះ ដែលថា សហរដ្ឋអាម៉េរិកនឹងមានឱកាសចាប់ខ្លួនក្រុមជនទាំងនោះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner