ឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់បន្តកើនដល់១,៤២៤នាក់ហើយ ដោយសារការវាយប្រហារពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ
អត្ថបទដោយ៖
Kien Sereyvuth
ឥណ្ឌូណេស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីបានរាយការណ៍ថា ចំនួនមនុស្សស្លាប់ដែលបង្កឡើងដោយគ្រោះធម្មជាតិរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ និងរលកយក្សស៊ូណាមិកម្ពស់៣ម៉ែត្រ ដែលបានវាយប្រហារកោះ ស៊ូឡាវ៉េស៊ី ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីនោះ បានបន្តកើនឡើងដល់១,៤២៤នាក់ហើយ ក្រោយសាកសពជាច្រើនត្រូវបានក្រុមសង្គ្រោះរកឃើញ។