អត្តពលិក៣ប្រភេទកីឡាចេញទៅប្រកួតយុវជនអូឡាំពិក នៅអាហ្សង់ទីន

អត្ថបទដោយ៖
Kien Sereyvuth

កាលពីម្សិលមិញ អត្តពលិកវ័យក្មេងកម្ពុជា៣នាក់ លើ៣ប្រភេទកីឡា ដូចជាកីឡា វាយសី ចំបាប់ និងហែលទឹក បានចេញដំណើរទៅចូលរួមប្រកួតកីឡាអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅប្រទេស អាហ្សង់ទីន។ លោក ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជា ដែលដឹកនាំចូលរួមក្នុងព្រឹត្តិការណ៍យុវជនកម្រិតពិភព បានថ្លែងឲ្យដឹងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរថា ការប្រកួតយុវជន អូឡាំពិក គឺខុសគ្នាខ្លះៗពីការប្រកួតអូឡាំពិក ដោយសារយុវជនអូឡាំពិក ត្រូវបានគេផ្ដោតសំខាន់លើការចូលរួម និងដកស្រង់បទពិសោធន៍ជាងការប្រកួតប្រជែងមេដាយ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner