ជប៉ុនលុបចោលផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាម៉េរិក Aegis ដោយសារតែបញ្ហាបច្ចេកទេស និងតម្លៃសម្រាប់ការដំឡើង

ជប៉ុន៖ អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅថ្ងៃពុធម្សិលមិញ រដ្ឋមន្រ្តីការ ពារជាតិជប៉ុនលោក តារ៉ូ កូណូ បានបញ្ជាក់ថា ជប៉ុនបានសម្រេចចិត្តលុបចោលផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិក អេជីស នៅឯទីតាំងចំនួន០២នៅជប៉ុន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។

កាលពីសប្តាហ៍មុន ប្រមុខការពារជាតិជប៉ុនរូបនេះក៏បានប្រកាសដែរថា ការដាក់ប្រព័ន្ធមីស៊ីលនេះនៅក្នុងខេត្ត យ៉ាម៉ាហ្គូឈិ និងខេត្ត អាគិតា ទំនងជាត្រូវលុបចោល ស្ថិតក្រោមហេតុផលបញ្ហាបច្ចេកទេស និងតម្លៃសម្រាប់ការដំឡើង ។

សូមរំលឹកផងដែរថា ជប៉ុនគ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីល អេជីស ចំនួនពីរដែលផលិតដោយសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០១៧ ប៉ុន្តែផែនការនេះ បានជួបបញ្ហាជាបន្តបន្ទាប់ ជាពិសេសការប្រឆំាងជំទាស់ពីប្រជាជននៅក្នុងតំបន់ ដែលប្រព័ន្ធមីស៊ីលនេះនឹងត្រូវដំឡើង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner