បណ្តាមេដឹកនាំពិភពលោកផ្ទុះសំណើច ពេលលោកត្រាំអួតពីការរីកចម្រើនសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់អាម៉េរិក អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ

សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ទទួលបានការសើចចំអកដោយហួសចិត្ត ពីបណ្តាមេដឹកនាំពិភពលោក ក្នុងពេលលោកថ្លែងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៥ កញ្ញា ២០១៨ ម្សិលមិញនេះ។

លោកត្រាំ បានប្រាប់បណ្តាមេដឹកនាំពិភពលោកថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកកំពុងរីកចម្រើនខ្លាំងណាស់ ដែរមិនធ្លាប់មានទេ ក្នុងប្រវត្ថិសាស្ត្រ។ លោកត្រាំអះអាងថា រដ្ឋបាលរបស់លោកសម្រេចបានជោគជ័យដ៏ធំនេះ ដោយចំណាយពេលមិនដល់២ឆ្នាំផង ពោលគឺបើធៀបនឹងអាណត្តិដឹកនាំអាម៉េរិកមុនៗ គឺស្ទើរតែគ្មាននរណាដូចរដ្ឋបាលរបស់លោកបែបនេះទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner