អាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួនមនុស្ស២២នាក់ ពាក់ព័ន្ធនឹងករណីបាញ់រះលើក្បួនព្យុហយាត្រាយោធា

អ៊ីរ៉ង់៖ ក្រសួងចារកម្មអ៊ីរ៉ង់បាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យ២២នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារមកលើពិធីដង្ហែព្យុហយាត្រាយោធា នៅទីក្រុងអាវ៉ាស់ ភាគខាងលិចប្រទេសកាលពីសប្តាហ៍មុន។

យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Tasnim ដែលដកស្រង់សម្តីពីក្រសួងចារកម្មអ៊ីរ៉ង់ បានឲ្យដឹងថា មនុស្ស២២នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅទីក្រុងអាវ៉ាស់ ត្រូវបានចាប់ខ្លួន និងត្រូវបានផ្តល់អត្តសញ្ញាណ ហើយអាវុធជាតិផ្ទុះ និងសម្ភារទំនាក់ទំនងរបស់ពួកគេត្រូវបានរឹបអូសនៅក្នុងផ្ទះមួយកន្លែងជាកម្មសិទ្ធិរបស់ក្រុមភេរកម្ម មានសមាជិក៥នាក់ដែលបើកការវាយប្រហារនេះ។ សូមបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងបានបាញ់ស្រោចទៅលើមនុស្សម្នា ដែលឈរនៅកន្លែងក្រុមមន្រ្តីអ៊ីរ៉ង់ ជួបជុំគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដើម្បីមើលពិធីព្យុហយាតា្រប្រចាំឆ្នាំនៃការចាប់ផ្តើមសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់នៅឆ្នាំ១៩៨០-១៩៨៨។ ជាមួយគ្នានោះ សមាជិក២២នាក់នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់២៥នាក់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner