កីឡាករ Tiger Woods ឈ្នះពានជាលើកដំបូងក្រោយខកខានរយៈពេល៥ឆ្នាំចុងក្រោយ
អតីតកីឡាករវាយកូនគោលលំដាប់លេខ១ពិភពលោក Tiger Woods បានឈ្នះពានលើកដំបូង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ បន្ទាប់ពីនាំមុខលើគូប្រជែងចំនួន២ឈើ ដើម្បីឈ្នះពាន Tour Championship ជាពានចុងក្រោយប្រចាំ របស់ PGA Tour កាលពីចុងសបា្តហ៍ កន្លងមក ក្រោយពីអវត្តមានអស់រយៈពេលជិត២ឆ្នាំ ។ Tiger Woods ធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍នេះ ពិសេសនៅថ្ងៃចុងក្រោយដោយធ្វើបាន 11 under par 269 នៅលើ ទីវាយកូនគោល East Lake ទីក្រុង Atlanta សហរដ្ឋអាមេរិក ។ កីឡាករវ័យ៤២ឆ្នាំ ដែលជាម្ចាស់ជើងឯកពានរង្វាន់ធំចំនួន១៤សម័យកាលនោះ រកបាន៧១ពិន្ទុ ដើម្បីលើកពានក្របខ័ណ្ឌ PGA Tour លើកទី៨០ក្នុងអាជីព ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។