សហរដ្ឋអាម៉េរិកបញ្ជាក់ថា គម្រោងបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 របស់រុស្ស៊ីនៅស៊ីរី នឹងក្លាយជាកំហុសឆ្គងដ៏ធំបំផុតមួយ

សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន បាននិយាយថា ការសម្រេចចិត្តចុងក្រោយរបស់រុស្ស៊ី ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 នៅស៊ីរី នឹងក្លាយជាការប្រព្រឹត្តកំហុសឆ្គងដ៏ធំបំផុតមួយ។

លោកបានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តបែបនេះរបស់ទីក្រុងម៉ូស្គូ នឹងតំណាងឱ្យការកើនឡើងខ្លាំងនូវភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់ ដូច្នេះហើយគួរតែត្រូវបានពិចារណាឡើងវិញ ហើយថែមទំាងអះអាងទៀតថា កងទ័ពអាម៉េរិកនឹងមិនចាកចេញពីប្រទេសស៊ីរីឡើយ ដរាបណាកងកម្លាំងអ៊ីរ៉ង់នៅខាងក្រៅព្រំដែនប្រទេសអ៊ីរ៉ង់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner