សហរដ្ឋអាម៉េរិកសម្រេចលក់យន្តហោះចម្បាំង F-16 និងសព្វាវុធតម្លៃ៣៣០លានដុល្លារដល់កោះតៃវ៉ាន់
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិកបានយល់ព្រមអនុម័តលើការលក់យន្ដហោះចម្បាំង F-16 និងបរិក្ខារយោធាដទៃទៀត មានតម្លៃ៣៣០លានដុល្លារឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានជាច្រើនដងពីសំណាក់ប្រទេសចិន។ កន្លងមក ប្រទេសចិនបានសម្ដែងការប្រឆាំងជំទាស់ជារឿយៗ នឹងគម្រោងលក់យន្តហោះចម្បំា ងនិងបរិក្ខារយោធារបស់សហរដ្ឋអាម៉េរិកឱ្យកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកថា គ្រាន់តែខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។
បន្ថែមលើនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏ធ្លាប់បានប្រាប់រដ្ឋមន្ត្រីការពារជាតិអាម៉េរិកកាលពីខែមិថុនាកន្លងទៅដែរថា ទីក្រុងប៉េកាំងប្ដេជ្ញាចិត្តជានិច្ចក្នុងការចូលរួមថែរក្សាសន្តិភាព ប៉ុន្តែចិនមិនបោះបង់ចោលទឹកដី សូម្បីតែមួយមីលីម៉ែត្រ ដែលបុព្វបុរសចិនបន្សល់ទុកឱ្យនោះទេ។