Man Utd បន្ថែម៣ពិន្ទុ ខណៈMartial ទើបធ្វើបាន Hat-Trick ជាលើកទី១ក្នុងអាជីព
អត្ថបទដោយ៖
Kien Sereyvuth
ក្លិបបិសាចក្រហម Man Utd បន្ថែម៣ពិន្ទុ ខណៈខ្សែប្រយុទ្ធ Anthony Martial ទើបតែរកបាន Hat-trick ជាលើកដំបូង ក្នុងអាជីពរបស់ខ្លួន នៅ Premier Leauge និងលើកដំបូងសម្រាប់ក្រុមបិសាចក្រហម ក្នុងរយៈពេលជាង៧ឆ្នាំ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer ។
ក្នុងទឹកដីកីឡដ្ឋាន Old Trafford យប់មិញ បិសាចក្រហម Man Utd ៣-០ Sheff Utd ។ ក៏ជាគ្រាប់ Hat-trick របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Martial នាទីទី៧ នាទី ៤៤ និងនាទី៧៤ បន្តឈរលេខរៀងទី៥ ក្នុងតារាងចំណាត់ថ្នាក់ ។
រីឯ៤ប្រកួតផ្សេងទៀត Newcastle 1:1 Aston Villa , Norwich City 0:1 Everton , Wolverhamton 1:0 AFC Bournemouth និង Liverpool 4:0 Crystal Palace ។
គួរបញ្ជាក់ថា អតីតខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Robin van Persie ជាកីឡាករចុងក្រោយតែម្នាក់គត់របស់ United ដែលរកបាន Hat-trick ក្នុងលីគកំពូលអង់គ្លេស ៕





