មេដឹកនំាកំពូលវេណេស៊ុយអេឡាឃុំខ្លួនម្ចាស់ផ្សារទំនើប៣៤នាក់ ពីបទដំឡើងតម្លៃទំនិញដោយខុសច្បាប់

វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា ម្ចាស់ផ្សារទំនើប៣៤នាក់ត្រូវបានឃុំខ្លួនពីបទចោទប្រកាន់ថាបានលាក់បាំង និងដំឡើងតម្លៃម្ហូបអាហារដោយខុសច្បាប់ ខណៈប្រជាជនវេណេស៊ុយអេឡារាប់ម៉ឺននាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសក្បែរខាង ដើម្បីគេចេញពីវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេស ។

ការឃុំខ្លួនម្ចាស់ផ្សារទំនើបទាំង៣៤នាក់នេះ ធ្វើឡើងនៅក្នុងបរិបទដែលលោក ម៉ាឌូរ៉ូ បានសន្យាកាលពីខែមុនថា រូបលោកនឹងធ្វើកំណែទម្រង់សេដ្ឋកិច្ចប្រទេសជាតិដែលកំពុងជួបភាពវឹកវរ ប៉ុន្តែបែរជាបានបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់រត់ភៀសខ្លួនទៅកាន់ប្រទេសក្បែរខាង ហើយរាប់លាននាក់ទៀតកំពុងរស់នៅក្រោមភាពក្រីក្រ ។

ថ្លែងនៅក្នុងសុន្ទរកថាមួយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់ថា យើងបានឃុំខ្លួនម្ចាស់ផ្សារទំនើប៣៤នាក់ដែលបានលាក់បាំង និងដំឡើងតម្លៃម្ហូបអាហារដោយខុសច្បាប់ហើយថា រូបលោកសូមលើកទឹកចិត្តឱ្យប្រជាជនវេណេស៊ុយអេឡាទាំងអស់ហ៊ាននិយាយ និងរាយការណ៍ប្រាប់អាជ្ញាធរ បើសិនជាបានឃើញ ឬក៏ជួបប្រទះការដំឡើងតម្លៃទំនិញមិនត្រឹមត្រូវ ដើម្បីទប់ស្កាត់អំពើឆក់ប្លន់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner